ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា​។​
 ម្នាល​សុ​ភូ​តិ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​សុ​ភូ​តិ​ ​ព្រោះ​ភិក្ខុ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ក្នុង​បច្ចុប្បន្ន​ ​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​ ​របស់​បុគ្គល​អ្នកមាន​សទ្ធា​។​
 ម្នាល​សុ​ភូ​តិ​ ​មួយទៀត​ ​ភិក្ខុ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ជាច្រើន​ជាតិ​ ​គឺ​រលឹក​ឃើញ​បាន​ ​១ជាតិ​ ​២ជាតិ​ ​៣ជាតិ​ ​៤ជាតិ​ ​៥ជាតិ​ ​១០ជាតិ​ ​២០ជាតិ​ ​៣០ជាតិ​ ​៤០ជាតិ​ ​៥០ជាតិ​ ​១០០ជាតិ​ ​មួយ​ពាន់​ជាតិ​ ​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636864698737495709
ទៅកាន់ទំព័រ៖