ព្រះត្រៃបិដក ភាគ ៥១

​មួយ​សែន​ជាតិ​ក៏បាន​ ​រលឹក​ឃើញ​បាន​ច្រើន​សំ​វដ្ត​កប្ប​ ​ច្រើន​វិ​វដ្ត​កប្ប​ ​ច្រើន​សំ​វដ្ត​វិ​វដ្ត​កប្ប​ក៏បាន​ ​ថា​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯនោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ទីណា​ ​លុះ​អាត្មាអញ​ទៅ​កើត​ក្នុង​ទីនោះ​ហើយ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ទីនេះ​ ​(​ភិក្ខុ​)​ ​រលឹក​ឃើញ​ជាតិ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​
 ម្នាល​សុ​ភូ​តិ​ ​ព្រោះ​ភិក្ខុ​រលឹក​ឃើញ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​គឺ​រលឹក​ឃើញ​បាន​ ​១ជាតិ​ ​២ជាតិ​។​បេ​។​ ​រលឹក​ឃើញ​ជាតិ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា​។
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636864699003580929
ទៅកាន់ទំព័រ៖