ព្រះត្រៃបិដក ភាគ ៥១

​ភិក្ខុ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​មើលឃើញ​នូវ​ពួក​សត្វ​ដែល​ច្យុត​ ​និង​ការ​ចាប់បដិសន្ធិ​ ​ជា​សត្វ​ថោកទាប​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅ​ ​តាមយថាកម្ម​ ​(​របស់​ខ្លួន​)​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​សុ​ភូ​តិ​ ​ព្រោះ​ភិក្ខុ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅ​ ​តាមយថាកម្ម​ ​(​របស់​ខ្លួន​)​ ​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា​។​
 ម្នាល​សុ​ភូ​តិ​ ​មួយវិញទៀត​ ​ភិក្ខុ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​សុ​ភូ​តិ​ ​ព្រោះ​ភិក្ខុ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​។​បេ​។​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ម្នាល​សុ​ភូ​តិ​ ​នេះ​ជា​សទ្ធាចរិត​របស់​បុគ្គល​អ្នកមាន​សទ្ធា​។​
 កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​យ៉ាងនេះ​ហើយ​ ​ព្រះ​សុ​ភូ​តិ​ដ៏​មាន​អាយុ​ ​ក្រាបទូល​ចំពោះ​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636864699496719134
ទៅកាន់ទំព័រ៖