ព្រះត្រៃបិដក ភាគ ៥១
រមែងរលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ទាំងឧទ្ទេសដោយប្រការដូច្នេះ ១ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្ស។ បេ។ រមែងដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមយថាកម្ម ១ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។បេ។ ធ្វើឲ្យជាក់ច្បាស់ហើយ សម្រេចសម្រាន្តនៅ ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងវិជ្ជា ៣ ប្រការនេះ ឲ្យពេញលេញបាន។
[៣] ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យមិច្ឆត្តៈ (សភាពដែលខុស)។ ម្នាលភិក្ខុទាំងឡាយ កិរិយាឃ្លាត (ចាកស្ថានសួគ៌ និងមគ្គ) មិនបានសម្រេច ព្រោះអាស្រ័យមិច្ឆត្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសេចក្តីយល់ខុស រមែងមានតម្រិះខុស បុគ្គលអ្នកមានតម្រិះខុស រមែងមានវាចាខុស បុគ្គលអ្នកមានវាចាខុស រមែងមានការងារខុស បុគ្គលអ្នកមានការងារខុស រមែងមានការចិញ្ចឹមជីវិតខុស បុគ្គលអ្នកចិញ្ចឹមជីវិតខុស រមែងមានសេចក្តីព្យាយាមខុស បុគ្គលអ្នកមានសេចក្តីព្យាយាមខុស រមែងមានការរលឹកខុស
ID: 636864544457331389
ទៅកាន់ទំព័រ៖