ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាសង្កប្បៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាសង្កប្បៈ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាសង្កប្បៈ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ ​ច្រើនប្រការ​ ​ដែល​មាន​សម្មាសង្កប្បៈ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាវាចា​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាវាចា​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាវាចា​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាវាចា​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆា​កម្មន្តៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មា​កម្មន្តៈ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​កម្មន្តៈ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​កម្មន្តៈ​ ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636864551012316312
ទៅកាន់ទំព័រ៖