ព្រះត្រៃបិដក ភាគ ៥១

​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចិត្ត​របស់​ភិក្ខុ​ ​អ្នក​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះ​និព្វាន​ ​មិនទាន់​រួច​ស្រឡះ​ក្តី​ ​រមែង​រួច​ស្រឡះ​ ​អាសវៈ​ទាំងឡាយ​មិនទាន់​អស់​ក្តី​ ​រមែង​ដល់​នូវ​ការ​អស់​ ​ចិត្ត​ដែល​មិនទាន់​ដល់​ក្តី​ ​ក៏​រមែង​ដល់​នូវ​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ក្នុង​ធម៌​តែមួយ​ណា​ ​ធម៌​តែមួយ​នោះ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏បាន​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​។​ ​ភិក្ខុ​នោះ​ ​បាន​ពិចារណា​ដូច្នេះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​បឋមជ្ឈាន​នេះ​ ​ដែល​ ​(​អាត្មាអញ​)​ ​បាន​តាក់តែង​ ​បាន​ពិចារណា​ ​ដោយ​ផ្ចិតផ្ចង់​ ​ឈាន​ណាមួយ​ ​ដែល​អាត្មាអញ​ ​បាន​តាក់តែង​ ​បាន​ពិចារណា​ ​ដោយ​ផ្ចិតផ្ចង់​ហើយ​ ​ឈាន​នោះ​ ​ក៏​មិន​ទៀង​ ​មានការ​រលត់​ទៅជាធម្មតា​។​ ​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636864700888868761
ទៅកាន់ទំព័រ៖