ព្រះត្រៃបិដក ភាគ ៥១

​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​សមថវិបស្សនា​ធម៌​នោះ​ ​រមែង​ដល់​នូវ​ការ​អស់​អាសវៈ​ទាំងឡាយ​ ​បើ​មិនដល់​នូវ​ការ​អស់​អាសវៈ​ទាំងឡាយ​ទេ​ ​ក៏បាន​ជា​ឱប​បា​តិកៈ​ ​ព្រោះ​អស់​សំយោជនៈ​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ដោយ​តម្រេក​ក្នុង​ធម៌​នោះ​ ​ដោយ​សេចក្តី​រីករាយ​ ​ក្នុង​ធម៌​នោះ​ ​បរិនិព្វាន ​ក្នុង​លោក​នោះ​ ​មានការ​មិន​ត្រឡប់​ចាកលោក​នោះ​ជា​ធម្មតា​។​ ​ម្នាល​គហបតី​ ​ចិត្ត​របស់​ភិក្ខុ​ដែល​គ្មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះ​និព្វាន​ ​បើមិនទាន់​រួច​ស្រឡះ​ក្តី​ ​រមែង​រួច​ស្រឡះ​ ​អាសវៈ​ទាំងឡាយ​ ​មិនទាន់​អស់​ក្តី​ ​រមែង​ដល់​នូវ​ការ​អស់​ ​ចិត្ត​ដែល​មិនទាន់​ដល់​ក្តី​ ​រមែង​ដល់​នូវ​ធម៌​ជាទី​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ក្នុង​ធម៌​តែមួយ​ណា​ ​ធម៌​តែមួយ​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដោយ​ប្រពៃ​។​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636864701120342000
ទៅកាន់ទំព័រ៖