ព្រះត្រៃបិដក ភាគ ៥១
ម្នាលគហបតី មួយទៀត ភិក្ខុ ព្រោះបានរម្ងាប់វិតក្កៈ និងវិចារៈ (ក៏បានចូល) កាន់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក ដែលមិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន... តតិយជ្ឈាន... ចូលកាន់ចតុត្ថជ្ឈាន។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា ចតុត្ថជ្ឈាននេះឯង (ដែលអាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ ឈានឯណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានកិរិយារលត់ទៅជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់ដល់នូវការអស់អាសវៈទាំងឡាយទេ រមែងបានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេក ក្នុងធម៌នោះ ដោយសេចក្តីរីករាយ ក្នុងធម៌នោះ ក៏បរិនិព្វានក្នុងលោកនោះ បានការមិនត្រឡប់ ចាកលោកនោះជាធម្មតា។
ID: 636864701314883127
ទៅកាន់ទំព័រ៖