ព្រះត្រៃបិដក ភាគ ៥១
ម្នាលគហបតី ចិត្តរបស់ភិក្ខុ ដែលមិនមានសេចក្តីប្រមាទ អ្នកមានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ។
ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង
(១) មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយមានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា មេត្តាចេតោវិមុត្តិនេះឯង (ដែលអាត្មាអញ) បានតាក់តែង
(១) សំដៅយកទិសតូចទាំង ៤ គឺទិសអាគ្នេយ៍ ឦសាន និរតី ពាយ័ព្យ។
ID: 636864702121039237
ទៅកាន់ទំព័រ៖