ព្រះត្រៃបិដក ភាគ ៥១

​បាន​ពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ​ ​ឈាន​ណា​នីមួយ​ ​ដែល​អាត្មាអញ​ ​បាន​តាក់តែង​ ​បាន​ពិចារណា​ដោយ​ផ្ចិតផ្ចង់​ហើយ​ ​ឈាន​នោះ​ក៏​មិន​ទៀង​ ​មានការ​រលត់​ទៅ​ ​ជា​ធម្មតា​។​ ​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​សមថវិបស្សនា​ធម៌​នោះ​ ​រមែង​ដល់​នូវ​ការ​អស់​អាសវៈ​ទាំងឡាយ​ ​បើមិនទាន់​បាន​ដល់​នូវ​ការ​អស់​អាសវៈ​ទាំងឡាយ​ទេ​ ​ក៏​គង់​បាន​ជា​ឱប​បា​តិកៈ​ ​ព្រោះ​អស់​សំយោជនៈ​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ដោយ​តម្រេក​ ​ក្នុង​ធម៌​នោះ​ ​ដោយ​សេចក្តី​រីករាយ​ ​ក្នុង​ធម៌​នោះ​ ​ហើយក៏​បរិនិព្វាន​ ​ក្នុង​លោក​នោះ​ ​មានការ​មិន​ត្រឡប់​ ​ចាកលោក​នោះ​ជា​ធម្មតា​។​ ​ម្នាល​គហបតី​ ​ចិត្ត​របស់​ភិក្ខុ​ដែល​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះ​និព្វាន​ ​មិនទាន់​រួច​ស្រឡះ​ក្តី​ ​រមែង​រួច​ស្រឡះ​ ​អាសវៈ​ទាំងឡាយ​ ​មិនទាន់​អស់​ក្តី​ ​រមែង​ដល់​នូវ​ការ​អស់​ ​ចិត្ត​ដែល​មិនទាន់​ដល់​ក្តី​ ​រមែង​ដល់​នូវ​ធម៌​ជា​ទី​កេ្សម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ក្នុង​ធម៌​តែមួយ​ណា​ ​ធម៌​តែមួយ​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដោយ​ប្រពៃ​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636864702349162285
ទៅកាន់ទំព័រ៖