ព្រះត្រៃបិដក ភាគ ៥១
ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា... មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា ឧបេក្ខាចេតោវិមុត្តិនេះឯង ដែល (អាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ក៏ឈានឯណានីមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណាដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ទៅ ជាធម្មតា។ ភិក្ខុនោះ បានឋិតនៅក្នុងសមថវិបស្សនាធម៌នោះហើយ រមែងដល់នូវការអស់អាសវៈទាំងឡាយ បើមិនទាន់បានដល់នូវការអស់អាសវៈទាំងឡាយទេ ក៏គង់បានជាឱបបាតិកៈ ព្រោះអស់សំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ ដោយតម្រេកក្នុងធម៌នោះ ដោយសេចក្តីរីករាយក្នុងធម៌នោះ
ID: 636864702647759364
ទៅកាន់ទំព័រ៖