ព្រះត្រៃបិដក ភាគ ៥១

​ហើយក៏​បរិនិព្វាន​ក្នុង​លោក​នោះ​ ​មានការ​មិន​ត្រឡប់​ចាកលោក​នោះ​ជា​ធម្មតា​។​ ​ម្នាល​គហបតី​ ​ចិត្ត​របស់​ភិក្ខុ​ ​អ្នក​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះ​និព្វាន​ ​មិនទាន់​រួច​ស្រឡះ​ក្តី​ ​រមែង​រួច​ស្រឡះ​ ​អាសវៈ​ទាំងឡាយ​ ​មិនទាន់​អស់​ក្តី​ ​រមែង​ដល់​នូវ​ការ​អស់​ ​ចិត្ត​ដែល​មិនទាន់​ដល់​ក្តី​ ​រមែង​ដល់​នូវ​ធម៌​ជាទី​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ក្នុង​ធម៌​តែមួយ​ណា​ ​ធម៌​តែមួយ​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដោយ​ប្រពៃ​។​
 ម្នាល​គហបតី​ ​មួយទៀត​ ​ភិក្ខុ​បាន​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ដូច្នេះ​ ​ព្រោះ​ប្រព្រឹត្ត​កន្លង​នូវ​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​វិនាស​នៃ​បដិឃ​សញ្ញា​ទាំងឡាយ​ ​ព្រោះ​លែង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​។​ ​ភិក្ខុ​នោះ​ ​បាន​ពិចារណា​ដូច្នេះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាកាសានញ្ចាយតន​សមាបត្តិ​នេះឯង​ ​ដែល​អាត្មាអញ​ ​បាន​តាក់តែង​ ​បាន​ពិចារណា​ ​ដោយ​ផ្ចិតផ្ចង់​ហើយ​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636864702878422557
ទៅកាន់ទំព័រ៖