ព្រះត្រៃបិដក ភាគ ៥១
ញុំាងព្រះអានន្ទដ៏មានអាយុ ឲ្យស្លៀកដណ្តប់ដោយត្រៃចីវរផង ញុំាងជាងឲ្យធ្វើវិហារ
(១) តម្លៃ ៥០០ កហាបណៈ ប្រគេនព្រះអានន្ទដ៏មានអាយុផង។
[១២៤] ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានឡើយ។ ប្រកបដោយអង្គ ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ (គ្រឿងចំណាំ) ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹកដែលគោផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតយកទឹកដោះមិនឲ្យសេសសល់ ១ មិនបូជាពួកគោឈ្មោល ជាបិតារបស់គោ ជាមេដឹកនាំហ្វូងគោ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គ ១១ ប្រការនេះ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានឡើយ។
(១) ពាក្យថាវិហារក្នុងទីនេះ បានដល់សាលាដែលប្រក់ស្លឹក។ អដ្ឋកថា។
ID: 636864704482494304
ទៅកាន់ទំព័រ៖