ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១១​ ​ប្រការ​ ​មិន​គួរ​ដល់​នូវ​ការ​ចំរើន​លូតលាស់​ ​ធំ​ទូលាយ​ក្នុង​ធម្មវិន័យ​នេះ​ ​យ៉ាងនេះ​ឯង​។​ ​ប្រកបដោយ​អង្គ​ ​១១​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​ស្គាល់​រូប​ ​១​ ​មិន​ឈ្លាសវៃ​ក្នុង​លក្ខណៈ​ ​១​ ​មិន​ចេះ​ឆ្កឹះឆ្កៀល​ពងរុយ​ ​១​ ​មិន​ចេះ​បិទ​ដំបៅ​ ​១​ ​មិន​ធ្វើ​ភ្នក់​ផ្សែង​ ​១​ ​មិន​ស្គាល់​កំពង់​ ​១​ ​មិន​ស្គាល់​ទឹក​ ​១​ ​មិន​ស្គាល់ផ្លូវ​ ​១​ ​មិន​ឈ្លាសវៃ​ក្នុង​គោចរដ្ឋាន​ ​១​ ​រូត​យក​ទឹកដោះ​ទាល់តែ​អស់រលីង​ ​១​ ​មិន​បូជា​ពួក​ភិក្ខុ​ដែល​ជា​ថេរៈ​ ​អ្នកដឹង​នូវ​រាត្រី​ ​បួស​យូរ​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​អ្នកត្រួត​ត្រា​សង្ឃ​ ​ដោយ​អតិរេក​បូជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​ស្គាល់​រូប​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​ឯណា​នីមួយ​ ​គឺ​មហាភូតរូប​ទាំង​ ​៤​ ​ផង​ ​ឧបា​ទាយ​រូប​ ​ដែល​អាស្រ័យ​នឹង​មហាភូតរូប​ទាំង​ ​៤​ ​ផង​។​ ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636864704685395910
ទៅកាន់ទំព័រ៖