ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​ចេះ​បិទ​ដំបៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ ​ប្រកាន់​និមិត្ត​ ​ប្រកាន់​អនុព្យញ្ជនៈ​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​គ្រប​សង្កត់​បុគ្គល​នុ៎ះ​ ​ដែល​មិន​សង្រួម​ចក្ខុន្រ្ទិយ​ ​ព្រោះ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា​ ​ក៏​មិន​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ​ ​មិន​រក្សា​ចក្ខុន្រ្ទិយ​ ​មិនដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ​ឡើយ​ ​ស្តាប់​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ភ្លក្ស​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​.​.​.​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ​ហើយ​ប្រកាន់​និមិត្ត​ ​ប្រកាន់​អនុព្យញ្ជនៈ​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​គ្រប​សង្កត់​បុគ្គល​នុ៎ះ​ ​ដែល​មិន​សង្រួម​នូវ​មនិន្រ្ទិយ​ ​ព្រោះ​ហេតុ​មិន​សង្រួម​នូវ​មនិន្រ្ទិយ​ណា​ ​ក៏​មិន​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​មនិន្រ្ទិយ​នោះ​ ​មិន​រក្សា​មនិន្រ្ទិយ​ ​មិនដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ​ឡើយ​។​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636864705054006993
ទៅកាន់ទំព័រ៖