ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ស្គាល់​កំពង់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​ស្គាល់​ទឹកផឹក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាលបើ​ធម្មវិន័យ​ ​ដែល​តថាគត​បាន​ប្រាប់​ ​បាន​សំដែង​ហើយ​ ​ក៏​មិនបាន​នូវ​ការ​ដឹង​អត្ថ​ ​មិនបាន​នូវ​ការ​ដឹង​ធម៌​ ​មិនបាន​បា​មុ​ជ្ជៈ​ ​ដែល​ប្រកបដោយ​ធម៌​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ស្គាល់​ទឹកផឹក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​ស្គាល់ផ្លូវ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​មគ្គ​ដែល​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ស្គាល់ផ្លូវ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​ឈ្លាសវៃ​ ​ក្នុង​គោចរដ្ឋាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនដឹង​ច្បាស់​តាមពិត​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ឈ្លាសវៃ​ក្នុង​គោចរដ្ឋាន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​រូត​យក​ទឹកដោះ​អស់រលីង​ ​តើ​ដូចម្តេច​ ​។​ ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636864705383375832
ទៅកាន់ទំព័រ៖