ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​ពួក​គហបតី​ ​អ្នកមាន​សទ្ធា​ ​នាំគ្នា​មក​បវារណា​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ស្គាល់ប្រមាណ​ ​ក្នុង​ការ​ទទួល​បច្ច័យ​ទាំងនោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​រូត​យក​ទឹកដោះ​អស់​ ​រលីង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​បូជា​ពួក​ភិក្ខុ​ដែល​ជា​ថេរៈ​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​អ្នកត្រួត​ត្រា​សង្ឃ​ ​ដោយ​អតិរេក​បូជា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​ជា​ថេរៈ​ ​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​អ្នកត្រួត​ត្រា​សង្ឃ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ដំ​កល់​កាយ​កម្ម​ប្រកបដោយ​មេត្តា​ ​ក្នុង​ពួក​ភិក្ខុ​ទាំងនោះ​ ​ក្នុង​ទី​ចំពោះមុខ​ក្តី​ ​ក្នុង​ទី​កំបាំងមុខ​ក្តី​ ​មិន​ដំ​កល់​វចីកម្ម​ ​ប្រកបដោយ​មេត្តា​.​.​.​ ​មិន​ដំ​កល់​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​ទី​ចំពោះមុខ​ក្តី​ ​ក្នុង​ទី​កំបាំង​ក្តី​។​ ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636864705550145371
ទៅកាន់ទំព័រ៖