ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ ​ប្រកបដោយ​អង្គ​ទាំង​ ​១១​ ​ប្រការ​នេះ​ ​ទើប​គួរ​រក្សា​ហ្វូងគោ​ ​ធ្វើ​គោ​ឲ្យ​ចំរើន​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១១​ ​ប្រការ​ ​ទើប​គួរ​ដល់​នូវ​ការ​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​បាន​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ប្រកបដោយ​ធម៌​ ​១១​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្គាល់​រូប​ ​១​ ​ឈ្លាសវៃ​ក្នុង​លក្ខណៈ​ ​១​ ​ចេះ​ឆ្កឹះឆ្កៀល​ពងរុយ​ ​១​ ​ចេះ​បិទ​ដំបៅ​ ​១​ ​ចេះ​ធ្វើ​ភ្នក់​ផ្សែង​ ​១​ ​ស្គាល់​កំពង់​ ​១​ ​ស្គាល់​ទឹកផឹក​ ​១​ ​ស្គាល់ផ្លូវ​ ​១​ ​ឈ្លាសវៃ​ក្នុង​គោចរដ្ឋាន​ ​១​ ​រូត​យក​ទឹកដោះ​ឲ្យ​មាន​សេសសល់​ ​១​ ​បូជា​ពួក​ភិក្ខុ​ដែល​ជា​ថេរៈ​ ​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​អ្នកត្រួត​ត្រា​សង្ឃ​ ​ដោយ​អតិរេក​បូជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ស្គាល់​រូប​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636864705971209454
ទៅកាន់ទំព័រ៖