ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ មិច្ឆាសមាធិ ជាសភាវៈមិនមែនធម៌ សម្មាសមាធិជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាសមាធិ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាសមាធិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាញាណៈ ជាសភាវៈមិនមែនធម៌ សម្មាញាណៈជាធម៌ ពួកអកុសលធម៌ដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាញាណៈ ជាបច្ច័យកើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាញាណៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាវិមុត្តិ ជាសភាវៈមិនមែនធម៌ សម្មាវិមុត្តិ ជាធម៌ ពួកអកុសលធម៌ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិ ជាបច្ច័យ កើតព្រម នេះជាសភាវៈមិនមែនប្រយោជន៍ ពួកកុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិ ជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា នេះជាប្រយោជន៍។
ID: 636864556105607632
ទៅកាន់ទំព័រ៖