ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ណា​នីមួយ​ ​គឺ​មហាភូតរូប​ទាំង​ ​៤​ ​ផង​ ​ឧបា​ទាយ​រូប​ ​ដែល​អាស្រ័យ​នឹង​មហាភូតរូប​ទាំង​ ​៤​ ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ស្គាល់​រូប​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​លក្ខណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​បុគ្គល​ពាល​ ​មានកម្ម​ជា​លក្ខណៈ​ ​បុគ្គល​ជា​បណ្ឌិត​ ​មានកម្ម​ជា​លក្ខណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​លក្ខណៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នកចេះ​ឆ្កឹះឆ្កៀល​ពងរុយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ទទួល​ត្រង​រង​យក​កាម​វិតក្កៈ​ដែល​កើតឡើង​ហើយ​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​កើត​ទៅទៀត​បាន​ ​នូវ​ព្យាបាទ​វិតក្កៈ​ដែល​កើតឡើង​ហើយ​.​.​.​ ​វិហឹសា​វិតក្កៈ​ដែល​កើតឡើង​ហើយ​.​.​.​ ​មិន​ទទួល​ត្រង​រង​យក​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ៗ​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​។​ ​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636864706172660976
ទៅកាន់ទំព័រ៖