ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់ទឹកផឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើធម្មវិន័យ ដែលតថាគតបានប្រាប់ បានសំដែងហើយ ក៏បាននូវការដឹងអត្ថ បាននូវការដឹងធម៌ បានបាមុជ្ជៈ ដែលប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ទឹកផឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្គាល់តាមពិតនូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុឈ្លាសវៃ ក្នុងគោចរដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិត នូវសតិប្បដ្ឋាន ៤ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃ ក្នុងគោចរដ្ឋាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុរូតយកទឹកដោះ ឲ្យមានសេសសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានពួកគហបតី អ្នកមានសទ្ធា នាំគ្នាមកបវារណា ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ
ID: 636864706706361502
ទៅកាន់ទំព័រ៖