ព្រះត្រៃបិដក ភាគ ៥១

​ភិក្ខុ​ក៏​ស្គាល់ប្រមាណ​ ​ក្នុង​ការ​ទទួល​បច្ច័យ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​រូត​យក​ទឹកដោះ​ ​ឲ្យ​មាន​សេសសល់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​បូជា​ពួក​ភិក្ខុ​ដែល​ជា​ថេរៈ​ ​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​អ្នកត្រួត​ត្រា​សង្ឃ​ ​ដោយ​អតិរេក​បូជា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដំ​កល់​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​ពួក​ភិក្ខុ​ដែល​ជា​ថេរៈ​ ​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​អ្នកត្រួត​ត្រា​សង្ឃ​ ​ក្នុង​ទី​ចំពោះមុខ​ក្តី​ ​ក្នុង​ទី​កំបាំងមុខ​ក្តី​ ​ដំ​កល់​វចីកម្ម​ប្រកបដោយ​មេត្តា​.​.​.​ ​ដំ​កល់​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ក្នុង​ទី​ចំពោះមុខ​ផង​ ​ក្នុង​ទី​កំបាំងមុខ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បូជា​ពួក​ភិក្ខុ​ដែល​ជា​ថេរៈ​ ​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​ជា​បិតា​របស់​សង្ឃ​ ​ជា​អ្ន​ក​ត្រួត្រា​សង្ឃ​ ​ដោយ​អតិរេក​បូជា​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១១​ ​ប្រការ​នេះ​ ​ទើប​គួរ​ដល់​នូវ​ការ​ចំរើន​ ​លូតលាស់​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​បាន​។​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636864706993737939
ទៅកាន់ទំព័រ៖