ព្រះត្រៃបិដក ភាគ ៥១

 [​១២៥​]​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​បាន​នូវ​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​មាន​ដែរ​ឬ​ ​ដូចជា​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​ ​មិន​សំគាល់​ថា​ទឹក​ ​ក្នុងទឹក​ ​មិន​សំគាល់​ថា​ ​ភ្លើង​ ​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ ​ក្នុង​ខ្យល់​ ​មិន​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​មិន​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​លោក​នេះ​ក្នុង​លោក​នេះ​ ​មិន​សំគាល់​ថា​ ​លោកខាងមុខ​ ​ក្នុង​លោកខាងមុខ​ ​របស់​ណា​ដែលគេ​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636864707178018480
ទៅកាន់ទំព័រ៖