ព្រះត្រៃបិដក ភាគ ៥១
ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានតែព្រះមានព្រះភាគជាមូល មានតែព្រះមានព្រះភាគ ជាអ្នកណែនាំ មានតែព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមទ្រង់បំភ្លឺសេចក្តីនៃភាសិតនេះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះវាចានៃព្រះមានព្រះភាគហើយ នឹងចាំទុកបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបានសមាធិ មានសភាពដូច្នេះ មានដែរ ដូចជាភិក្ខុមិនសំគាល់ថា ដី ក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញា ជាធម្មតាតែប៉ុណ្ណោះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ
ID: 636864708009696049
ទៅកាន់ទំព័រ៖