ព្រះត្រៃបិដក ភាគ ៥១

​ក៏​មិន​សំគាល់​ ​ក្នុង​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​ការ​រម្ងាប់​សង្ខារ​ទាំងអស់​ ​ការ​លះ​ឧបធិ​ទាំងអស់​ ​ការ​អស់​តណ្ហា​ ​ការប្រាសចាក​តម្រេក​ ​ការ​រំលត់​តណ្ហា​ ​គឺ​ព្រះ​និព្វាន​ណា​ ​ព្រះ​និព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះ​និព្វាន​នុ៎ះ​ ​ដ៏​ឧត្តម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​យ៉ាងនេះ​ឯង​ ​ដូចជា​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ ​ក្នុង​ដី​ ​មិន​សំគាល់​ថា​ ​ទឹក​ ​ក្នុងទឹក​ ​មិន​សំគាល់​ថា​ ​ភ្លើង​ ​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ ​ក្នុង​ខ្យល់​ ​មិន​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​មិន​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​មិន​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​លោក​នេះ​ក្នុង​លោក​នេះ​ ​មិន​សំគាល់​ថា​ ​លោកខាងមុខ​ ​ក្នុង​លោកខាងមុខ​ ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636864708211827610
ទៅកាន់ទំព័រ៖