ព្រះត្រៃបិដក ភាគ ៥១
មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខក្នុងលោកខាងមុខ របស់ណាដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោ ភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរ ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។ ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិ មានសភាពដូច្នោះ តើដូចម្តេច ដូចជាភិក្ខុដែលមិនសំគាល់ថា ដីក្នុងដី។បេ។ របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។
ID: 636864708625101248
ទៅកាន់ទំព័រ៖