ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​ ​មក​អំពី​ចម្ងាយ​ ​ចង់​ដឹងសេចក្តី​នៃ​ភាសិត​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​សូមអភ័យទោស​ ​សូម​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បំភ្លឺ​សេចក្តី​នៃ​ភាសិត​នេះ​ឲ្យ​ទាន​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ភាសិត​របស់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​នឹង​ចាំទុក​បាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​ខ្ញុំ​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ថេរ​វាចា​របស់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ ​ដូច្នោះ​ ​មាន​ដែរ​ ​ដូចជា​ភិក្ខុ​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​។​បេ​។​ ​របស់​ណា​ ​ដែល​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ហើយ​ ​ក៏​មិន​សំគាល់​ ​នូវ​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ភិក្ខុ​បាន​សមាធិ​មាន​សភាព​ដូច្នោះ​ ​តើ​ដូចម្តេច​ ​ដូចជា​ភិក្ខុ​ដែល​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​។​បេ​។​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636864709188223457
ទៅកាន់ទំព័រ៖