ព្រះត្រៃបិដក ភាគ ៥១

​របស់​ណា​ ​ដែល​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ហើយ​ ​ក៏​មិន​សំគាល់​ ​ក្នុង​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​ជា​អ្នក​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​ ​តើ​យ៉ាងណា​។​បេ​។​ ​របស់​ណា​ ​ដែល​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ ​មិន​សំគាល់​ ​ក្នុង​របស់​ទាំងនោះ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​ការ​រម្ងាប់​សង្ខារ​ទាំងអស់​ ​ការ​លះ​ឧបធិ​ទាំងអស់​ ​ការ​អស់​តណ្ហា​ ​ការប្រាសចាក​តម្រេក​ ​ការ​រលត់​តណ្ហា​ ​គឺ​ព្រះ​និព្វាន​ណា​ ​ព្រះ​និព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះ​និព្វាន​នុ៎ះ​ ​ដ៏​ឧត្តម​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​បាន​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​យ៉ាងនេះ​ ​ដូចជា​ភិក្ខុ​ដែល​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​ ​មិន​សំគាល់​ថា​ ​ទឹក​ក្នុងទឹក​ ​មិន​សំគាល់​ថា​ ​ភ្លើង​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ ​ខ្យល់​ក្នុង​ខ្យល់​ ​មិន​សំគាល់​ថា​ ​អាកាសានញ្ចាយតនៈ​ ​ក្នុង​អាកាសានញ្ចាយតនៈ​ ​មិន​សំគាល់​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636864709373474052
ទៅកាន់ទំព័រ៖