ព្រះត្រៃបិដក ភាគ ៥១

​មិន​សំគាល់​ថា​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​មិន​សំគាល់​ថា​ ​លោក​នេះ​ក្នុង​លោក​នេះ​ ​មិន​សំគាល់​ថា​ ​លោកខាងមុខ​ក្នុង​លោកខាងមុខ​ ​របស់​ណា​ ​ដែល​បានឃើញ​ ​ឮ​ ​ទទួល​រស​ ​ដឹង​ ​ដល់​ ​ស្វែងរក​ ​ត្រិះរិះ​ដោយចិត្ត​ហើយ​ ​ក៏​មិន​សំគាល់​ ​ក្នុង​របស់​ទាំងនោះ​ឡើយ​ ​គ្រាន់តែ​មាន​សញ្ញា​ជា​ធម្មតា​តែប៉ុណ្ណោះ​។​

​ចប់​ ​ទុតិយវគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​វគ្គ​នោះ​គឺ​


និយាយ​អំពី​មហា​នាម​ ​មាន​ ​២​ ​លើក​ ​អំ​ពី​នន្ទិ​យៈ​ ​១​ ​អំពី​សុ​ភូ​តិ​ ​១​ ​អំពី​មេត្តា​ ​១​ ​អំ​ពី​ទស​ម​គហបតី​ ​១​ ​អំពី​គោបាល​ ​១​ ​អំពី​សមាធិ​ ​មាន​ ​៤​ ​លើក​។​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636864709645889634
ទៅកាន់ទំព័រ៖