ព្រះត្រៃបិដក ភាគ ៥១
សូត្រដែលមិនរួបរួមដោយបណ្ណាសកៈ
[១២៩] ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គ ១១ ប្រការ មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានទេ។ ប្រកបដោយអង្គទាំង ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោក្នុងលោកនេះ មិនស្គាល់រូបគោ ១ មិនឈ្លាសវៃក្នុងលក្ខណៈ ១ មិនចេះឆ្កឹះឆ្កៀលពងរុយ ១ មិនចេះបិទដំបៅ ១ មិនចេះធ្វើភ្នក់ផ្សែង ១ មិនស្គាល់កំពង់ ១ មិនស្គាល់ទឹកផឹក ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាសវៃក្នុងគោចរដ្ឋាន ១ រូតទឹកដោះមិនឲ្យមានសេសសល់ ១ មិនបូជាគោឈ្មោល ដែលជាបិតារបស់គោ ជាមេដឹកនាំគោ ដោយអតិរេកបូជា ១។ ម្នាលភិក្ខុទាំងឡាយ នាយគោបាល ប្រកបដោយអង្គ ១១ នេះឯង មិនគួររក្សាហ្វូងគោ មិនគួរធ្វើគោឲ្យចំរើនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាភិក្ខុប្រកបដោយធម៌ទាំង១១ ប្រការ មិនគួរឃើញរឿយ ៗ ថា មិនទៀងក្នុងចក្ខុ។ បេ។
ID: 636864709988829249
ទៅកាន់ទំព័រ៖