ព្រះត្រៃបិដក ភាគ ៥១
មិនគួរឃើញរឿយ ៗ នូវសេចក្តីទុក្ខក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការមិនមានខ្លឹមសារ ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការអស់ទៅក្នុងចក្ខុ មិនគួរឃើញរឿយៗ នូវការសូន្យទៅ ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការប្រាសចាកតម្រេក ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការរលត់ទៅ ក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការលះចោលក្នុងចក្ខុ មិនគួរឃើញរឿយ ៗ នូវការមិនទៀង មិនគួរឃើញរឿយ ៗ នូវសេចក្តីទុក្ខ មិនគួរឃើញរឿយ ៗ នូវការមិនមានខ្លឹមសារ មិនគួរឃើញរឿយ ៗ នូវការអស់ទៅ មិនគួរឃើញរឿយ ៗ នូវការសូន្យទៅ មិនគួរឃើញរឿយ ៗ នូវការប្រាសចាកតម្រេក មិនគួរឃើញរឿយ ៗ នូវការរលត់ទៅ មិនគួរឃើញរឿយ ៗ នូវការលះចោលក្នុងត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ចក្ខុសម្ជស្ស សោតសម្ជស្ស ឃានសម្ជស្ស ជិវ្ហាសម្ជស្ស កាយសម្ជស្ស មនោសម្ជស្ស វេទនាដែលកើតអំពីចក្ខុសម្ជស្ស វេទនាដែលកើតអំពីសោតសម្ជស្ស
ID: 636864710214932181
ទៅកាន់ទំព័រ៖