ព្រះត្រៃបិដក ភាគ ៥១

 ​[​១៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ ​ប្រកបដោយ​អង្គ​ទាំង​ ​១១​ ​ប្រការ​ ​ទើប​គួរ​ដើម្បី​រក្សា​ហ្វូងគោ​ ​ធ្វើ​គោ​ឲ្យ​ចំរើន​បាន​។​ ​ប្រកបដោយ​អង្គ​ទាំង​ ​១១​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ស្គាល់​រូប​គោ​ ​១​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១១​ ​ប្រការ​ ​ទើប​គួរ​ឃើញ​រឿយ​ ​ៗ​ ​នូវ​ការ​មិន​ទៀង​ ​ក្នុង​ចក្ខុ​។​បេ​។​ ​ឃើញ​រឿយ​ ​ៗ​ ​នូវ​ការ​លះ​ចោល​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១១​ ​ប្រការ​ ​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ទាំង​ ​១១​ ​ប្រការ​ ​តើ​ដូ​ម្តេច​។​ ​គឺ​បឋមជ្ឈាន​ ​១​ ​ទុតិយជ្ឈាន​ ​១​ ​តតិយជ្ឈាន​ ​១​ ​ចតុត្ថជ្ឈាន​ ​១​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​១​ ​ករុណា​ចេ​តោ​វិមុត្តិ​ ​១​ ​មុទិតា​ចេ​តោ​វិមុត្តិ​ ​១​ ​ឧបេក្ខា​ចេ​តោ​វិមុត្តិ​ ​១​ ​អាកាសានញ្ចាយតនៈ​ ​១​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​១​ ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១១​ ​ប្រការ​នេះ​ ​បុគ្គល​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636864710665507953
ទៅកាន់ទំព័រ៖