ព្រះត្រៃបិដក ភាគ ៥១

 [​១៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​១១​ ​ប្រការ​នេះ​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​អស់រលីង​ ​លះបង់​ ​អស់​ទៅ​ ​សូន្យ​ទៅ​ ​ប្រាសចាក​តម្រេក​ ​រលត់​ ​លះ​ចោល​ ​បោះបង់​នូវ​រាគៈ​។​ ​ធម៌​ទាំង​ ​១១​ ​ប្រការ​នេះ​ ​បុគ្គល​គប្បី​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​ ​កំណត់​ដឹង​ ​អស់រលីង​ ​លះបង់​ ​អស់​ទៅ​ ​សូន្យ​ទៅ​ ​ប្រាសចាក​តម្រេក​ ​រលត់​ ​លះ​ចោល​ ​បោះបង់​នូវ​ទោសៈ​ ​មោហៈ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​ឡា​សៈ​ ​ឥស្សា​ ​មច្ឆរិយៈ​ ​មាយា​ ​សា​ថេយ្យៈ​ ​ថម្ភៈ​ ​សា​រម្កៈ​ ​មានៈ​ ​អតិ​មានៈ​ ​មទៈ​ ​បមា​ទៈ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ចប់ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​មានចិត្ត​រីករាយ​ ​ត្រេ​អរ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​ ​
 សូត្រ​ទាំងឡាយ​ ​ប្រាំបួន​ពាន់​ប្រាំ​រយ​ ​និង៥៧​ ​សូត្រ​ដ៏​ក្រៃលែង​ ​មាន​មក​ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ​។​

​ចប់​ ​ឯកា​ទស​ក​និបាត​។​

ថយ | ទំព័រទី ៣៤២
ID: 636864710945873989
ទៅកាន់ទំព័រ៖