ព្រះត្រៃបិដក ភាគ ៥១
            
        
        
            
            
                
                បើដូច្នោះ គួរយើងចូលទៅរកអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរអត្ថនេះ និងអានន្ទដ៏មានអាយុ អានន្ទដ៏មានអាយុ និងឆ្លើយដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវអត្ថយ៉ាងនោះ សូមអានន្ទដ៏មានអាយុ ចែក (សេចក្តីនេះឲ្យទាន)។ ព្រះអានន្ទដ៏មានអាយុ ឆ្លើយថា ម្នាលអាវុសោ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹម ឋិតនៅ (ចំពោះមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹម ត្រង់មែក និងសន្លឹកទៅវិញ មានឧបមាយ៉ាងណាមិញ សេចក្តីឧបមេយ្យក៏យ៉ាងនោះដែរ កាលបើព្រះសាស្តាគង់ក្នុងទីចំពោះមុខនៃលោកដ៏មានអាយុទាំងឡាយ លោកទាំងឡាយ រំលងព្រះមានព្រះភាគនោះ ហើយសំគាល់ថា គប្បីសួរសេចក្តីនេះនិងខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគនោះ តែងទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ព្រះអង្គជាបុរសប្រសើរ ព្រះអង្គជាអ្នកស្តីថា ជាអ្នកប្រៀនប្រដៅ 
            
            
         
        
            
                ID: 636864557058782150 
                
            
            
                ទៅកាន់ទំព័រ៖