ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​អាវុសោ​ ​មិច្ឆាទិដ្ឋិ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាទិដ្ឋិ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាទិដ្ឋិ​ ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាទិដ្ឋិ​ ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​ ​ម្នាល​អាវុសោ​ ​មិច្ឆាសង្កប្បៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាសង្កប្បៈ​ ​ជា​ធម៌​.​.​.​ ​ម្នាល​អាវុសោ​ ​មិច្ឆាវាចា​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាវាចា​ ​ជា​ធម៌​.​.​.​ ​ម្នាល​អាវុសោ​ ​មិច្ឆា​កម្មន្តៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មា​កម្មន្តៈ​ ​ជា​ធម៌​.​.​.​ ​ម្នាល​អាវុសោ​ ​មិច្ឆាអាជីវៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាអាជីវៈ​ ​ជា​ធម៌​.​.​.​ ​ម្នាល​អាវុសោ​ ​មិច្ឆា​វាយាមៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មា​វាយាមៈ​ ​ជា​ធម៌​.​.​.​ ​ម្នាល​អាវុសោ​ ​មិច្ឆាសតិ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាសតិ​ ​ជា​ធម៌​.​.​.​ ​ម្នាល​អាវុសោ​ ​មិច្ឆាសមាធិ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាសមាធិ​ ​ជា​ធម៌​.​.​.​ ​ម្នាល​អាវុសោ​ ​មិច្ឆា​ញាណៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មា​ញាណៈ​ ​ជា​ធម៌​.​.​.​ ​ម្នាល​អាវុសោ​ ​មិច្ឆា​វិមុត្តិ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មា​វិមុត្តិ​ ​ជា​ធម៌​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636864557705339131
ទៅកាន់ទំព័រ៖