ព្រះត្រៃបិដក ភាគ ៥១

​ហើយ​ស្រាប់តែ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅកាន់​ព្រះវិហារ​ ​(​ឧទ្ទេស​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​គប្បី​ដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​នូវ​សភាវៈ​ ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​ដឹង​នូវ​សភាវៈ​ ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​ ​នរណា​ហ្ន៎​ ​គប្បី​ចែក​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សំដែង​ ​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​បាន​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​មានតែ​អានន្ទ​ដ៏​មាន​អាយុ​នេះឯង​ ​ដែល​ព្រះ​សាស្តា​ ​ទ្រង់​សរសើរ​ហើយ​ផង​ ​ទាំង​ពួក​សព្រហ្មចារី​ ​ជា​អ្នកប្រាជ្ញ​ ​ក៏​សរសើរ​ហើយ​ដែរ​ ​អានន្ទ​ដ៏​មាន​អាយុ​នេះ​ ​ទើប​អាច​ដើម្បី​ចែក​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​បាន​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​ ​ចូល​ទៅ​រក​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សាកសួរ​សេចក្តី​នុ៎ះ​និង​អានន្ទ​ដ៏​មាន​អាយុ​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636864558288532488
ទៅកាន់ទំព័រ៖