ព្រះត្រៃបិដក ភាគ ៥១

​(​បើ​)​ ​អានន្ទ​ដ៏​មាន​អាយុ​ ​ឆ្លើយ​ចំពោះ​ពួក​យើង​ទាំងឡាយ​ ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​អត្ថ​នោះ​យ៉ាងនោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ក៏​ចូល​ទៅ​រក​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​សាកសួរ​សេចក្តី​នុ៎ះ​និង​អានន្ទ​ដ៏​មាន​អាយុ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ដែល​អានន្ទ​ដ៏​មាន​អាយុ​ចែក​ហើយ​ ​ដោយ​អាការ​ទាំងនេះ​ ​ដោយបទ​ទាំងនេះ​ ​ដោយ​ព្យញ្ជនៈ​ទាំងនេះ​ ​ដល់​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រពៃ​ហើយ​ ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានន្ទ​ជា​បណ្ឌិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានន្ទ​ជា​អ្នកមាន​បញ្ញា​ច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​អ្នក​ទាំងឡាយ​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​គប្បី​សាកសួរ​សេចក្តី​នុ៎ះ​ ​តថាគត​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​យ៉ាងនោះ​ ​ដូចជា​អានន្ទ​ឆ្លើយ​ហើយ​ដែរ​ ​នេះ​ជា​សេចក្តី​នៃ​ឧទ្ទេស​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​សេចក្តី​នោះ​យ៉ាងនេះ​ចុះ​។​
 ​[​១៦​]​ ​គ្រានោះ​ ​អាជិ​នបរិព្វាជក​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​បាន​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយ​និង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទីសម​គួរ​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636864558505204881
ទៅកាន់ទំព័រ៖