ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​សង្កត់​សន្កិន​ ​ញាំញី​នូវ​វាទៈ​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​ដោយ​វាទៈ​ ​ដែល​ប្រកបដោយ​ធម៌​ ​រមែង​ដឹកនាំ​បរិស័ទ​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​ឲ្យ​ត្រេកអរ​ ​ដោយ​វាទៈ​នោះ​ផង​ ​ព្រោះហេតុនោះ​ ​បរិស័ទ​ដែល​មិន​ប្រកបដោយ​ធម៌​នោះ​ ​ជា​អ្នកមាន​សំឡេង​ខ្ពស់​ ​សំឡេង​ខ្លាំង​ថា​ ​ឱ​ហ្ន៎​ ​ជន​នេះ​ជា​បណ្ឌិត​ ​ឱ​ហ្ន៎​ ​ជន​នេះ​ជា​បណ្ឌិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​សង្កត់សង្កិន​ ​ញាំញី​នូវ​វាទៈ​ ​ដែល​ប្រកបដោយ​ធម៌​ ​ដោយ​វាទៈ​ដែល​ប្រកបដោយ​ធម៌​ ​រមែង​ដឹកនាំ​បរិស័ទ​ ​ដែល​ប្រកបដោយ​ធម៌​ ​ឲ្យ​ត្រេកអរ​ដោយ​វាទៈ​នោះ​ផង​ ​ព្រោះហេតុនោះ​ ​បរិស័ទ​ដែល​ប្រកបដោយ​ធម៌​នោះ​ ​ជា​អ្នកមាន​សំឡេង​ខ្ពស់​ ​សំឡេង​ខ្លាំង​ថា​ ​ឱ​ហ្ន៎​ ​ជន​នេះ​ជា​បណ្ឌិត​ ​ឱ​ហ្ន៎​ ​ជន​នេះ​ជា​បណ្ឌិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​គប្បី​ដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​ដឹង​នូវ​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636864559157682201
ទៅកាន់ទំព័រ៖