ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ព្រាហ្មណ៍​ ​មិច្ឆាទិដ្ឋិ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មាទិដ្ឋិ​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆាសង្កប្បៈ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មាសង្កប្បៈ​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆាវាចា​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មាវាចា​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆា​កម្មន្តៈ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មា​កម្មន្តៈ​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆាអាជីវៈ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មាអាជីវៈ​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆា​វាយាមៈ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មា​វាយាមៈ​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆាសតិ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មាសតិ​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆាសមាធិ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មាសមាធិ​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆា​ញាណៈ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មា​ញាណៈ​ ​ជា​ត្រើយ​ខាងនាយ​ ​មិច្ឆា​វិមុត្តិ​ ​ជា​ត្រើយ​ខាងអាយ​ ​សម្មា​វិមុត្តិ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ជា​ត្រើយ​ខាងអាយ​ ​នេះ​ជា​ត្រើយ​ខាងនាយ​។​
​បណ្តា​មនុស្ស​ទាំងឡាយ​ ​ពួក​ជន​ណា​ ​បាន​ដល់​នូវ​ត្រើយ​ខាងនាយ​ ​(​ព្រះ​និព្វាន​)​ ​ពួក​ជន​នោះ​ ​មាន​ប្រមាណ​តិច​ ​ឯ​សត្វ​ក្រៅពី​នេះ​ ​រមែង​ស្ទុះ​ទៅកាន់​ត្រើយ​ ​គឺ​សក្កា​យ​ទិដ្ឋិ​ ​(​នេះ​ច្រើនជាង​)​។​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636864559931036434
ទៅកាន់ទំព័រ៖