ព្រះត្រៃបិដក ភាគ ៥១

​ការ​ជំរះ​បាប​ ​ក្នុង​វិន័យ​របស់​អរិយៈ​យ៉ាងណា​ ​សូម​អារាធនា​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែងធម៌​យ៉ាងនោះ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​និង​សំដែង​ប្រាប់​។​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ក៏​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​ផល​ដ៏​លាមក​របស់​មិច្ឆាទិដ្ឋិ​ ​(​តែង​មាន​)​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​អរិយ​សាវក​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ក៏​លះបង់​មិច្ឆាទិដ្ឋិ​ចេញ​ ​ឈ្មោះថា​ ​ជំរះ​មិច្ឆាទិដ្ឋិ​ ​ផល​ដ៏​លាមក​របស់​មិច្ឆាសង្កប្បៈ​ ​(​តែង​មាន​)​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​អរិយ​សាវក​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ក៏​លះបង់​មិច្ឆាសង្កប្បៈ​ចេញ​ ​ឈ្មោះថា​ ​ជំរះ​មិច្ឆាសង្កប្បៈ​ ​ផល​ដ៏​លាមក​របស់​មិច្ឆាវាចា​ ​(​តែង​មាន​)​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​អរិយ​សាវក​នោះ​ ​ពិចារណា​ ​ដូច្នេះហើយ​ ​ក៏​លះបង់​មិច្ឆាវាចា​ចេញ​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636864561292544308
ទៅកាន់ទំព័រ៖