ព្រះត្រៃបិដក ភាគ ៥១
ផលដ៏លាមករបស់មិច្ឆាកម្មន្តៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាកម្មន្តៈចេញ ឈ្មោះថា ជំរះមិច្ឆាកម្មន្តៈ ផលដ៏លាមករបស់មិច្ឆាអាជីវៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាអាជីវៈចេញ ឈ្មោះថា ជំរះមិច្ឆាអាជីវៈ ផលដ៏លាមករបស់មិច្ឆាវាយាៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាវាយាមៈចេញ ឈ្មោះថា ជំរះមិច្ឆាវាយាមៈ ផលដ៏លាមករបស់មិច្ឆាសតិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាសតិចេញ ឈ្មោះថា ជំរះមិច្ឆាសតិ ផលដ៏លាមករបស់មិច្ឆាសមាធិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណាដូច្នេះហើយ ក៏លះបង់មិច្ឆាសមាធិចេញ ឈ្មោះថា ជំរះមិច្ឆាសមាធិ
ID: 636864561513306935
ទៅកាន់ទំព័រ៖