ព្រះត្រៃបិដក ភាគ ៥១

 [​២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​និង​សំដែង​នូវ​ការ​ជំរះ​បាប​ដ៏​ប្រសើរ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ចាំ​ស្តាប់​ពាក្យ​នោះ​ចុះ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ជំរះ​បាប​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​តែង​ពិចារណា​ ​ដូច្នេះ​ថា​ ​ផល​ដ៏​លាមក​របស់​មិច្ឆាទិដ្ឋិ​ ​(​តែង​មាន​)​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​អរិយ​សាវក​នោះ​ ​ពិចារណា​ដូច្នេះហើយ​ ​ក៏​លះបង់​មិច្ឆាទិដ្ឋិ​ចេញ​ ​ឈ្មោះថា​ ​ជំរះ​មិច្ឆាទិដ្ឋិ​ ​ផល​ដ៏​លាមក​របស់​មិច្ឆាសង្កប្បៈ​.​.​.​ ​របស់​មិច្ឆាវាចា​ ​.​.​.​ ​របស់​មិច្ឆា​កម្មន្តៈ​.​.​.​ ​របស់​មិច្ឆាអាជីវៈ​.​.​.​ ​របស់​មិច្ឆា​វាយាមៈ​.​.​.​ ​របស់​មិច្ឆាសតិ​ ​.​.​.​ ​របស់​មិច្ឆាសមាធិ​.​.​.​ ​របស់​មិច្ឆា​ញាណៈ​.​.​.​ ​ផល​ដ៏​លាមក​របស់​មិច្ឆា​វិមុត្តិ​ ​(​តែង​មាន​)​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​អរិយ​សាវក​នោះ​ ​ពិចារណា​ដូច្នេះហើយ​ ​ក៏​លះបង់​មិច្ឆា​វិមុត្តិ​ចេញ​ ​ឈ្មោះថា​ ​ជំរះ​មិច្ឆា​វិមុត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ ​ហៅថា​ ​ការ​ជំរះ​បាប​ដ៏​ប្រសើរ​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636864561907869502
ទៅកាន់ទំព័រ៖