ព្រះត្រៃបិដក ភាគ ៥១

 [​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​១០​ ​ប្រការ​នេះ​ ​ដែល​ភិក្ខុ​ចំរើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ធម៌​ ​១០​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​ ​សម្មាសង្កប្បៈ​ ​១​ ​សម្មាវាចា​ ​១​ ​សម្មា​កម្មន្តៈ​ ​១​ ​សម្មាអាជីវៈ​ ​១​ ​សម្មា​វាយាមៈ​ ​១​ ​សម្មាសតិ​ ​១​ ​សម្មាសមាធិ​ ​១​ ​សម្មា​ញាណៈ​ ​១​ ​សម្មា​វិមុត្តិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​១០​ ​ប្រការ​នេះឯង​ ​ដែល​ភិក្ខុ​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​

​ចប់​ ​បច្ចោ​រោហ​ណិ​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​បច្ចោ​រោហ​ណិ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​សេចក្តី​ចំរើន​ ​១​ ​សភាព​មិនមែន​ធម៌​ ​១​ ​អ​ជិត​បរិព្វាជក​ ​១​ ​សគារវ​ព្រាហ្មណ៍​ ​១​ ​ធម៌​ជា​ត្រើយ​ ​ខាងអាយ​ ​ពីរ​លើក​ ​ការ​ជំរះ​បាប​ ​១​ ​ប្រធាន​នៃ​សម្មាទិដ្ឋិ​ ​ប្រៀប​ដោយ​ព្រះអាទិត្យ​ ​១​ ​ធម៌​ធ្វើឲ្យ​អស់​ទៅ​នៃ​អាសវៈ​ ​១​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636864562415688548
ទៅកាន់ទំព័រ៖