ព្រះត្រៃបិដក ភាគ ៥១

​សាធុ​វគ្គ​ ​ទី៤​


 [​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​សេចក្តី​ចំរើន​ផង​ ​សេចក្តី​មិន​ចំរើន​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​និង​សំដែង​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​មិន​ចំរើន​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ខុស​ ​១​ ​សេចក្តី​ត្រិះរិះ​ខុស​ ​១​ ​សំដី​ខុស​ ​១​ ​ការងារ​ខុស​ ​១​ ​ការ​ចិញ្ចឹមជីវិត​ខុស​ ​១​ ​សេចក្តី​ព្យាយាម​ខុស​ ​១​ ​ការ​រលឹក​ខុស​ ​១​ ​ការ​ដំ​កល់​ចិត្ត​មាំ​ខុស​ ​១​ ​ការ​ដឹង​ខុស​ ​១​ ​ការ​រួច​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​មិន​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ត្រូវ​ ​១​ ​សេចក្តី​ត្រិះរិះ​ត្រូវ​ ​១​ ​សំដី​ត្រូវ​ ​១​ ​ការងារ​ត្រូវ​ ​១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​ការ​ព្យាយាម​ត្រូវ​ ​១​ ​ការ​រលឹក​ត្រូវ​ ​១​ ​ការ​ដំ​កល់​ចិត្ត​មាំ​ត្រូវ​ ​១​ ​ការ​ដឹង​ត្រូវ​ ​១​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សេចក្តី​ចំរើន​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636864564075253470
ទៅកាន់ទំព័រ៖