ព្រះត្រៃបិដក ភាគ ៥១
បានសមាទាននូវកាយកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ បានសមាទាននូវវចីកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ បានសមាទាន នូវមនោកម្មណាផង ដ៏បរិបូណ៌តាមទិដ្ឋិ ចេតនាណាផង សេចក្តីប្រាថ្នាណាផង ការដំកល់ចិត្តណាផង សង្ខារទាំងឡាយណាផង (របស់បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិជាដើមនោះ) ធម៌ទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាប្រយោជន៍ដើម្បីសេចក្តីសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិល្អ។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្តី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងផែនដីសើម ស្រូបយកនូវរសបឋវីធាតុណាផង ស្រូបយកនូវរសអាបោធាតុណាផង រសទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីរសឆ្ងាញ់ មានរសផ្អែម មានរសមិនបានច្រឡំ (ដោយរសដទៃ) យ៉ាងណាមិញ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ល្អ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សម្មាញាណៈ សម្មាវិមុត្តិ
ID: 636864545505961367
ទៅកាន់ទំព័រ៖