ព្រះត្រៃបិដក ភាគ ៥១
ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អធម៌ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធម៌។ ម្នាលភិក្ខុទាំងឡាយ ធម៌ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌។
[៣៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលប្រកបដោយអាសវៈផង នូវធម៌មិនមានអាសវៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលប្រកបដោយអាសវៈ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ប្រកបដោយអាសវៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមានអាសវៈ តើអ្វីខ្លះ។ គឺ សេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនមានអាសវៈ។
ID: 636864564915611535
ទៅកាន់ទំព័រ៖