ព្រះត្រៃបិដក ភាគ ៥១

បាន​សមាទាន​ ​នូវ​កាយ​កម្ម​ណា​ផង​ ​ដ៏​បរិបូណ៌​តាម​ទិដ្ឋិ​ ​វចីកម្ម​ណា​ផង​.​.​.​ ​បាន​សមាទាន​ ​នូវ​មនោ​កម្ម​ណា​ផង​ ​ដ៏​បរិបូណ៌​តាម​ទិដ្ឋិ​ ​ចេតនា​ណា​ផង​ ​សេចក្តី​ប្រាថ្នា​ណា​ផង​ ​ការ​ដំ​កល់​ចិត្ត​ណា​ផង​ ​សង្ខារ​ទាំងឡាយ​ណា​ផង​ ​(​របស់​បុរស​បុគ្គល​ ​ដែល​ប្រកបដោយ​សម្មាទិដ្ឋិ​ ​ជាដើម​នោះ​)​ ​ធម៌​ទាំងអស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទិដ្ឋិ​ ​ជា​ធម្មជាតិ​ល្អ​។​
 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អវិជ្ជា​ ​ជា​ប្រធាន​ ​នៃ​ការ​ជួបប្រទះ​នូវ​ពួក​អកុសលធម៌​ ​អហិរិកៈ​ ​អនោត្ត​ប្បៈ​ ​ក៏​គង់​ជាប់​តាម​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​លុះ​ក្នុង​អវិជ្ជា​ ​អ្នក​មិន​ចេះដឹង​ ​រមែង​មាន​មិច្ឆាទិដ្ឋិ​ ​បុគ្គល​អ្នក​ប្រកបដោយ​មិច្ឆាទិដ្ឋិ​ ​រមែង​មាន​មិច្ឆាសង្កប្បៈ​ ​បុគ្គល​ជា​មិច្ឆាសង្កប្បៈ​ ​រមែង​មាន​មិច្ឆាវាចា​ ​បុគ្គល​ជា​មិច្ឆាវាចា​ ​រមែង​មាន​មិច្ឆា​កម្មន្តៈ​ ​បុគ្គល​ជា​មិច្ឆា​កម្មន្តៈ​ ​រមែង​មាន​មិច្ឆាអាជីវៈ​ ​បុគ្គល​ជា​មិច្ឆាអាជីវៈ​ ​រមែង​មាន​មិច្ឆា​វាយាមៈ​ ​បុគ្គល​ជា​មិច្ឆា​វាយាមៈ​ ​រមែង​មាន​មិច្ឆាសតិ​ ​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636864545751545413
ទៅកាន់ទំព័រ៖