ព្រះត្រៃបិដក ភាគ ៥១

 [​៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ធម៌​ដែល​គួរ​រលឹក​រឿយ​ ​ៗ​ ​ផង​ ​នូវ​ធម៌​ដែល​មិន​គួរ​រលឹក​រឿយ​ ​ៗ​ ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មិន​គួរ​រលឹក​រឿយ​ ​ៗ​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ខុស​ ​១​។​បេ​។​ ​ការ​រួច​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ ​ដែល​មិន​គួរ​រលឹក​រឿយ​ ​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​គួរ​រលឹក​រឿយ​ ​ៗ​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ត្រូវ​ ​១​។​បេ​។​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​គួរ​រលឹក​រឿយ​ ​ៗ​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636864567517610361
ទៅកាន់ទំព័រ៖