ព្រះត្រៃបិដក ភាគ ៥១
[៥៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ផង នូវធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនគួរធ្វើឲ្យជាក់ច្បាស់ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលមិនគួរធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់។
ចប់ អរិយមគ្គវគ្គ ទី៥។
ចប់ តតិយបណ្ណាសក ទី៣។
ID: 636864567733352701
ទៅកាន់ទំព័រ៖