ព្រះត្រៃបិដក ភាគ ៥១

​មានស្មារតី​ត្រូវ​ ​១​ ​មានការ​ដំ​កល់​ចិត្ត​មាំ​ត្រូវ​ ​១​ ​មានការ​ដឹង​ត្រូវ​ ​១​ ​មានការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​សេពគប់​។​ ​(​សូត្រ​មាន​ចំនួន​មួយ​រយ​ហាសិប​ប្រាំ​ ​មួយ​ជាដើម​ ​បណ្ឌិត​គប្បី​រាប់​ ​ដោយអំណាច​នៃ​បេយ្យាលៈ​ចុះ​)​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​ពុំគួរ​គប់​រក​.​.​.​ ​គួរ​គប់​រក​.​.​.​ ​ពុំគួរ​ចូល​ទៅ​អង្គុយ​ជិត​.​.​.​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​.​.​.​ ​ពុំគួរ​បូជា​.​.​.​ ​គួរ​បូជា​.​.​.​ ​ពុំគួរ​សរសើរ​.​.​.​ ​គួរ​សរសើរ​.​.​.​ ​ពុំគួរ​គោរព​.​.​.​ ​គួរ​គោរព​.​.​.​ ​ពុំគួរ​កោតក្រែង​.​.​.​ ​គួរកោត​ក្រែង​.​.​.​ ​ពុំគួរ​ត្រេកអរ​.​.​.​ ​គួរ​ត្រេកអរ​.​.​.​ ​មិន​ស្អាត​.​.​.​ ​ស្អាត​.​.​.​ ​មិន​គ្រប​សង្កត់​នូវ​មានៈ​.​.​.​ ​គ្រប​សង្កត់​នូវ​មានៈ​.​.​.​ ​មិន​ចំរើន​ដោយ​បញ្ញា​.​.​.​ ​ចំរើន​ដោយ​បញ្ញា​ ​.​.​.​ ​រមែង​បាន​បាប​ច្រើន​.​.​.​ ​រមែង​បានបុណ្យ​ច្រើន​។​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636864568223280723
ទៅកាន់ទំព័រ៖